នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅខេត្តព្រះវិហារ ត្រូវត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ពពេលរងគ្រោះដោយទឹកជំនន់

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅសមរភូមិទិស ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ព ក្រែងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសអមដំណើរដោយ នាយ​ឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ចុះ​​ពិនិត្យមើល ស្ថានភាពទឹកជំនន់នៅស្រុកអន្លង់វែង ត្រពាំងប្រាសាទ និងភូមិគ្រួសារទ័ព ដែលរងគ្រោះដោយទឹកជំនន់ នៅសមរភូមិទិសព្រះវិហារ​។ សូមជម្រាបថា ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ … Continue reading នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅខេត្តព្រះវិហារ ត្រូវត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ពពេលរងគ្រោះដោយទឹកជំនន់